លោកព្រឹទ្ធាចារ្យ​  គង់​ ណៃ ទទួលពានរង្វាន់សិល្ប:វប្បធម៌​ ហ្វូគុអូកា​ ឆ្នាំ២០១៧​ នៅប្រទេសជប៉ុន

Kong Nay has won the Fukuoka 2017 Arts and Culture Prize in Japan. នារសៀលថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០១៧​ នេះ​ ឯកឧត្តម​ ឃឹម​ សារិទ្ធ​ តំណាងលោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រសិល្ប:​ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច​ និងដង្ហែរក្បួនអបអរសាទរលោកព្រឹទ្ធាចារ្យ​ កោសល្យវោហារ​ គង់​ ណៃ​ ក្រោយពេលដែលលោកព្រឹទ្ធាចារ្យ​ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌​ ហ្វូគុអូកា​ ឆ្នាំ២០១៧​ នៅប្រទេសជប៉ុន។​ ជាមួយ​គ្នានេះ​ ឯ.ឧ​ រដ្ឋលេខាធិការ​ និងលោកព្រឹទ្ធាចារ្យ​ ក៏បានផ្តល់កិត្តិយសចូលរួមក្នុងពិធីបិទមហោស្រព​ ចម្រៀងចាប៊ី​ និងចម្រៀងខ្សែមួយ​ ទូទាំងប្រទេស​ ឆ្នាំ២០១៧​ នៅសាលសន្និសីទចតុម្មុខផងដែរ​ ។ អបអរសាទរ​ លោកព្រឹទ្ធាចារ្យ​ កោសល្យវោហារ​ គង់​ ណៃ​ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌​ហ្វូគុអូកា​ នៃប្រទេសជប៉ុន​ ឆ្នាំ២០១៧​ ក្រោយពេលដែលចាប៊ីដងវែង​…