ហាងលក់របស់ប្រើប្រាស់ – Japan Home Centre

ហាងលក់សំភារៈប្រើប្រាស់ ។ We have a lot of new products at our Toul Tum Poung Shop now. Please come to have a look soon! 🚚💨🏃🏻 Address: No. 101A, Street 432 (corner Street 167), Toul Tum Poung, Phnom Penh (behind Chinese Embassy) 📱Tel: 078 850 320 យើងខ្ញុំមានផលិតផលថ្មីៗជាច្រើននៅសាខាទួលទំពូងឥលូវនេះ។សូមអញ្ជើញមកជាវឆាប់ៗនេះ! 😍 អាស័យដ្ឋាន: ផ្ទះលេខ 101A, ផ្លូវលេខ 432 (កែងផ្លូវ167), ទួលទំពូង រាជធានីភ្នំពេញ (ខាងក្រោយស្ថានទូតចិន)…

ព្រះរាជសារ​ស្តេច​ខ្មែរ​ផ្ញើជូន​ព្រះ​ចៅ​អធិរាជ​ជប៉ុន នៅ​គ្រិស្តសករាជ ១៦០៥

សិក្សាស្រាវជ្រាវ តើ​អ្នក​ធ្លាប់​ឃើញ​ព្រះរាជសារ​ស្តេច​ខ្មែរ​ផ្ញើជូន​ព្រះ​ចៅ​អធិរាជ​ជប៉ុន នៅ​គ្រិស្តសករាជ ១៦០៥ ឬទេ?   ​ខាងក្រោម​នេះ​ជា​រូបភាព​ស្កេ​ន​ព្រះរាជសារ ( ចម្លង​ជាថ្មី​ដោយ​ជនជាតិ​ជប៉ុន​) របស់​ព្រះរាជា​ខ្មែរ ( ព្រះ​ស្រី​សូរ្យ​ព​ម៌ ) ផ្ញើជូន​ព្រះ​ចៅ​អធិរាជ​ជប៉ុន (​ញិ​ប៉ុន​) ។ បើតាម​អត្ថបទ​នៃ​សំបុត្រ​នេះ​ដែល​ត្រូវបាន​បកប្រែ​ជា​ភាសា​ចិន វា​មាន​កាលបរិច្ឆេទ​រវាង​ខែឧសភា និង មិថុនា ( ខែ​ពិសាខ​) នៃ​ឆ្នាំ ១៦០៥ នៃ​គ​.​ស​. ។ មាន​អត្ថបទ​មួយ​បាន​សិក្សា​ល្អិតល្អន់​ពី​រឿងនេះ ដោយមាន​ទាំង​ការសរសេរ​ចម្លង​ឡើងវិញ​ជា​សំណេរ​សូរវិទ្យា ( បែប​ចាស់ ) , ការបកប្រែ​ជា​ភាសា​បារាំង និង​មាន​រូបភាព​អម​មកជា​មួយ​ផងដែរ ។ អត្ថបទ​នេះ​មាន​ចុះផ្សាយ​ក្នុង ទស្សនាវដ្ដី​សាលា​បារាំង​ចុង​បូព៌ លេខ ២៣ ឆ្នាំ ១៩២៣ ទំព័រ ១២៨–១៣០ ។​ ​ព្រះរាជសារ​នេះ​ថ្លៃ​ង​អំណរគុណ​ចំពោះ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ដែល​បា​នប​ញ្ចូ​ន​អំណោយ​ជា​ដាវ​ធំ​វែង ( តំណាង​មិត្តភាព ) និយាយ​ពី​រឿង​ចៅ​សំពៅ​ជនជាតិ​ជប៉ុន​មួយ​ដែល​ព្រះរាជា​លោក​សុំ​យកមកប្រើ​ជា​ខ្ញុំ ក៏ដូចជា​សំណូមពរ​ឱ្យ​តែងតាំង​នាយសំពៅ​ជប៉ុន​ចូលមក​ជួញ​នៅ​ស្រុក​ខ្មែរ​ឱ្យមាន​កាន់​ត្រា​ត្រឹមត្រូវ​តាមច្បាប់ ព្រោះ​កាល​មុន​មាន​សំពៅ​ចូលមក​ច្រើន គ្មាន​ច្បាប់ទម្លាប់ នាវិក​អស់នោះ​ឈ្លៀត​ឱកាស​ធ្វើជា​ចោរ​កំហែង​រាស្ត្រ​ខ្មែរ ។​ ​ខ្ញុំ​បាន​ព្យាយាម​សាកល្បង​សរសេរ​ជា​អក្សរ​ខ្មែរ​វិញ…

លោកព្រឹទ្ធាចារ្យ​  គង់​ ណៃ ទទួលពានរង្វាន់សិល្ប:វប្បធម៌​ ហ្វូគុអូកា​ ឆ្នាំ២០១៧​ នៅប្រទេសជប៉ុន

Kong Nay has won the Fukuoka 2017 Arts and Culture Prize in Japan. នារសៀលថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០១៧​ នេះ​ ឯកឧត្តម​ ឃឹម​ សារិទ្ធ​ តំណាងលោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រសិល្ប:​ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច​ និងដង្ហែរក្បួនអបអរសាទរលោកព្រឹទ្ធាចារ្យ​ កោសល្យវោហារ​ គង់​ ណៃ​ ក្រោយពេលដែលលោកព្រឹទ្ធាចារ្យ​ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌​ ហ្វូគុអូកា​ ឆ្នាំ២០១៧​ នៅប្រទេសជប៉ុន។​ ជាមួយ​គ្នានេះ​ ឯ.ឧ​ រដ្ឋលេខាធិការ​ និងលោកព្រឹទ្ធាចារ្យ​ ក៏បានផ្តល់កិត្តិយសចូលរួមក្នុងពិធីបិទមហោស្រព​ ចម្រៀងចាប៊ី​ និងចម្រៀងខ្សែមួយ​ ទូទាំងប្រទេស​ ឆ្នាំ២០១៧​ នៅសាលសន្និសីទចតុម្មុខផងដែរ​ ។ អបអរសាទរ​ លោកព្រឹទ្ធាចារ្យ​ កោសល្យវោហារ​ គង់​ ណៃ​ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌​ហ្វូគុអូកា​ នៃប្រទេសជប៉ុន​ ឆ្នាំ២០១៧​ ក្រោយពេលដែលចាប៊ីដងវែង​…