មាត់ព្រែក ខេត្តកំពត

មាត់ព្រែកកំពត ភ្នំពេញវិលវិញមិនឆ្ងាយ🏝
🇰🇭មិនចាំបាច់ទៅក្រៅប្រទេសទេដើរលេងក្នុងស្រុកយកទៅណាអស់

រូបសំណាកព្រះបាទស៊ីសុវត្ថិនៅវត្តភ្នំ

រូបសំណាកព្រះបាទស៊ីសុវត្ថិ ៖ រូបសំណាកនេះតម្កល់នៅត្រង់ចង្កេះវត្តភ្នំ ប៉ែកខាងត្បូងគឺជាកេរតំណែល ប្រវត្តិសាស្ដ្រមួយក្នុងសម័យកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំង។ វាជានិមិត្តរូបនៃការថ្វាយបូរណភាពទឹកដីនៃ ខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ្ណអោយមកស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរវិញ ។ ព្រះបាទស៊ីសុវត្ថិ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ រៀបចំពិធីអភិសេកអោយឡើងគ្រងរាជ្យសម្បត្តិ នៅឆ្នាំ១៩០៤ បន្ទាប់ពីព្រះបាទនរោត្តម ទ្រង់សោយទីវង្គត់។ ព្រះអង្គទ្រង់បានកសាងវិទ្យាល័យមួយស្ថិតនៅ ខាងក្រោយព្រះបរមរាជវាំងមានឈ្មោះថា ” វិទ្យាល័យព្រះស៊ីសុវត្ថិ”ដែលជំនាន់នោះគឺជាវិទ្យាល័យតែមួយគត់នៅកម្ពុជា ។ ក្រៅពីនោះទ្រង់បានបង្កើតព្រះរាជបណ្ណាល័យសម្រាប់តម្កល់សៀវភៅធម៌ និងក្បួនច្បាប់សម្រាប់សិក្សា ទ្រង់បានកសាងសាលាបាលីសម្រាប់បង្រៀនព្រះត្រៃបិដក និងកសាងសាលារចនា សារមន្ទីរជាតិសំរាប់រក្សាសិល្បៈវប្បធម៌ខ្មែរ និងបង្កើតអោយមានសាលាច្បាប់ដំបូងសម្រាប់អ្នករាជការ ហៅថាសាលាក្រមការ។ ព្រឹត្តិការដ៏សំខាន់ក្នុងរជ្ជកាលព្រះអង្គនោះ គឺនៅឆ្នាំ១៩០៧ សៀមបានចុះសន្ធិសញ្ញា ជាមួយអាណាព្យាបាលបារាំង ប្រគល់ខេត្តបាត់ដំបង សិរីសោភណ្ណ(ស៊ីសុផុន ) និងសៀមរាបមកឲ្យខ្មែរវិញ។ ដោយសារស្នាព្រះហស្ថរបស់ព្រះអង្គនេះហើយ ដែលនាំឲ្យមានការស្ថាបនា រូបសំណាកនេះឡើងដើម្បីទុក្ខជានិមិត្តរូបព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ ។ ប៉ុន្តែរូបសំណាក់ដែលយើងបានឃើញសព្វថ្ងៃនេះ ពុំមែនជារូបសំណាកដើមទេ គឺជារូបសំណាកដែលទើបនឹងចម្លងពីរូបដើម តាមសំណូមពររបស់អាជ្ញាធរ ក្រុងភ្នំពេញ នៅពាក់កណ្តាលខែមករា១៩៩៨។ រូបសំណាកចម្លងនេះសាងសង់ឡើងពីស៊ីម៉ងត៍។ ចំណែករូបដើមត្រូវបានយកទៅរក្សាទុកនៅឯសារមន្ទីរជាតិ តាំងពីក្រោយព្រឹត្តិការណ៍ថៃ្ង១៨ មីនា ១៩៧០មកម្ល៉េះ។ តាមកឯកសារខ្លះបានអោយដឹងថារូបសំណាកព្រះបាទស៊ីសុវត្ថិនេះកសាងពីជាតិលង្ហិន ស្មិតដោយជាងដ៏ចំណានម្នាក់នៅទីក្រុងបារីសប្រទេសបារាំងឈ្មោះTheodore Riviere រួចទើបដឹកតាមកបាល់មកតម្លើងនៅភ្នំពេញ…

ច្បាប់ស្រី ជំរុញអោយបង្កហិង្សាលើស្ដ្រី?

The rule for woman composed by man in Cambodia is a pressure for woman? ច្បាប់ស្រី ជំរុញអោយបង្កហិង្សាលើស្ដ្រី ?   ខ្ញុំបានមើលវីដេអូ ប្រមាណជាង8នាទី របស់កញ្ញា អំពីការលើកឡើងនៃការធ្វើទុកបុកម្នេញទៅលើ ស្ដ្រី ដោយសារច្បាប់ស្រី របស់បណ្ឌិត ម៉ឺន ម៉ៃ ចំពោះ នៅត្រង់ឃ្លា មួយចំនួន ! កញ្ញា បានលើកយកឃ្លាមួយចំនួន យកមកបកស្រាយ ដោយបានបែងចែកហិង្សា ជា4 ប្រភេទ គឺ ៖ – រាងកាយ – ពាក្យសម្ដី – ផ្លូវចិត្ដ និង – ផ្លូវភេទ !   ជាដំបូងខ្ញុំសូមកោតសរសើរកញ្ញា ចំពោះការលើកយកប្រធានបទនេះមកបកស្រាយ ដោយមានគោលបំណងលើកស្ទួយស្ដ្រី ភ្ជាប់ជាមួយការបកប្រែជាភាសាអង់គ្លេសនៅខាងក្រោម សម្រាប់អោយជនបរទេសបានដឹង…

ផ្កាក្ងោក

ផ្កាក្ងោក Flamboyant flowers are my favorite ones since grade 5 till now 🙂 . It’s most blossom before the exam coming !!!

រូបសំណាកព្រះបាទស៊ីសុវត្ថិ វត្តភ្នំ

រូបសំណាកនេះតម្កល់នៅត្រង់ចង្កេះវត្តភ្នំ ប៉ែកខាងត្បូងគឺជាកេរតំណែល ប្រវត្តិសាស្ដ្រមួយក្នុងសម័យកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំង។ វាជានិមិត្តរូបនៃការថ្វាយបូរណភាពទឹកដីនៃ ខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ្ណអោយមកស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរវិញ …